ក្រុម​ជម្រើសជាតិ​នារី​វៀតណាម​យកឈ្នះ​ជម្រើសជាតិ​នារី​ម៉ា​ល់​ឌី​វ​ ដោយលទ្ធផល ១៦ទល់០

0

បរទេស​៖ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ជើងឯក​បាល់ទាត់​នារី AFC WOMEN’S ASIAN CUP ២០២២ កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ក្រុម​ជម្រើសជាតិ​នារី​វៀតណាម​យកឈ្នះ​ជម្រើសជាតិ​នារី​ម៉ា​ល់​ឌី​វ​ក្នុង​លទ្ធផល​រហូត​ដល់​ទៅ​១៦​ទល់​០​។

កាល​យកឈ្នះ ក្នុង​លទ្ធផល ១៦​គ្រាប់​នេះ បាន​ធ្វើ​អោយ​ក្រុម​ជម្រើសជាតិ​នារី​វៀតណាម ឡើង​មក​ឈរ​នៅ​ក្នុង​លំដាប់​ទី​១ ក្នុង​ពូ​ល B​។ ហើយ​សម្រាប់​ការ​ប្រកួត​លើក​ទី នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ខាង​មុខ​នេះ គឺ​ក្រុម​វៀតណាម​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​នារី តាជី​គី​ស្ថាន​៕