Michael Owen វាយប្រហារ Lionel Messi

0

Paris Saint-Germain បាន​ចាប់ផ្តើម​យុទ្ធនាការ Champions League របស់​ពួក​គេ ហើយ​លោក Mauricio Pochettino បាន​បញ្ចេញ​នូវ​កំពូល​ខ្សែប្រយុទ្ធ​ឈុត​ធំ​មាន Neymar, Kylian Mbappe និង Lionel Messi ប៉ុន្តែ​អតីត​ខ្សែប្រយុទ្ធ​អង់គ្លេស Michael Owen បាន​យល់​ឃើញ​ថា ក្រុម​បារាំង​មួយ​នេះ នឹង​ធ្លាក់​ចុះ​ខ្សោយ​ជាង Barcelona ទៀត​។

Messi បាន​ធ្វើ​ឱ្យ​ពិភព​បាល់ទាត់​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​គាត់​ចាក​ចេញពី Barcelona នៅ​រដូវក្តៅ ដោយ​ចូលរួម​ជាមួយ PSG ជា​កន្លែង​ដែល​គាត់​អាច​ជួបជុំ​ជាមួយ​តារា​ឆ្នើម​ទាំង​២ គឺ​កីឡាករ Neymar និង Mbappe ។ មនុស្ស​ជា​ច្រើន​គិត​ថា នៅ​ពេល​តារា​ឆ្នើម​ទាំង​បី​នាក់​នៅ​ជុំ​គ្នា ហើយ​ច្បាស់​ណាស់​ថា PSG នឹង​អាច​ដណ្តើម​ពាន​បាន Champions League នៅ​រដូវ​កាល​នេះ​។

នៅ​ក្នុង BT Sport លោក Owen បាន​និយាយ​ថា “​នៅ​ពេល​កំពូល​ខ្សែប្រយុទ្ធ​ទាំង ៣​លេង​ជាមួយ​គ្នា គឺ​វា​រឹតតែ​ធ្វើ​ឲ្យ​ក្រុម​កាន់តែ​ខ្សោយ​វិញ លោក​មិន​យល់​ថា ហេតុ​អ្វី​លោក Pochenttino ធ្វើ​បែប​នេះ​សោះ​”៕