ភាពជាម្ចាស់ក្លឹបបាល់ទាត់ មានភាពរញ៉េរញ៉ៃ និងស្មុគស្មាញ។ ទំនាក់ទំនងរវាងម្ចាស់ និងអ្នកគាំទ្រជារឿយៗ មានភាពតានតឹង ហើយមានក្លឹបកំពូលៗតិចតួចប៉ុណ្ណោះ ដែលពិតជារីករាយជាមួយម្ចាស់របស់ពួកគេ។
ការធ្វើជាម្ចាស់ក្លឹបបាល់ទាត់លំដាប់កំពូល មិនមែនជារឿងលេងសើចទេ។ អ្នកមានបំផុតនៅលើពិភពលោកខ្លះ បានវិនិយោគលើវិស្ស័យនេះ ហើយបានដឹងយ៉ាងច្បាស់ថាវាមានហានិភ័យខ្ពស់។
ក្របខ័ណ្ឌ Premier League គឺជាលីកដ៏អស្ចារ្យមួយនៅលើពិភពលោក។ យើងក្រឡេកមើលម្ចាស់ក្លឹបទាំង ៥ នៅ Premier League ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ៖
#៥ លោក Joe Lewis និង Daniel Levy ម្ចាស់ក្លឹប Tottenham Hotspur មានទ្រព្យសម្បត្តិ ៦ ពាន់លានដុល្លារ។
#៤ លោក Aiyawatt Srivaddhanaprabha និងក្រុមគ្រួសារ ម្ចាស់ក្លឹប Leicester City មានទ្រព្យសម្បត្តិ ៦ ពាន់លានដុល្លារ។
#៣ លោក Stan Kroenke ម្ចាស់ក្លឹប Arsenal មានទ្រព្យសម្បត្តិ ១០ ពាន់លានដុល្លារ។
#២ លោក Roman Abramovich ម្ចាស់ក្លឹប Chelsea មានទ្រព្យសម្បត្តិ ១១,៣ ពាន់លានដុល្លារ។
#១ លោក Sheikh Mansour ម្ចាស់ក្លឹប Manchester City មានទ្រព្យសម្បត្តិ ២០ ពាន់លានដុល្លា