ក្លឹបអ្នកមានបុណ្យ Barcelona បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់កិច្ចសន្យាថ្មីដល់គ្រូបង្វឹក លោក Ronald Koeman ប្រសិនបើគាត់សម្រេចបានគោលដៅ ២០២១-២២ របស់ពួកគេ Camp Nou។
លោក Koeman បានជំនួសលោក Quique Setien នៅក្នុងកៅអីក្តៅនាកីឡដ្ឋាន Camp Nou បន្ទាប់ពីយុទ្ធនាការដ៏មហន្តរាយរបស់ Barca ឆ្នាំ ២០១៩-២០ ដោយបានចុះកុងត្រាលើកិច្ចសន្យារយៈពេល ២ ឆ្នាំ។
បុរសសញ្ជាតិហូឡង់វ័យ ៥៨ ឆ្នាំរូបនេះ បានដឹកនាំក្រុម Barca ឱ្យឈ្នះពានរង្វាន់ Copa del Rey លើកទី ៣១ របស់ពួកគេកាលពីរដូវកាលមុន ហើយពួកគេបានចាប់ផ្តើមរដូវកាល ២០២១-២២ បើទោះបីជាមានការផ្លាស់ប្តូរដ៏ធំរបស់ Messi ក្នុងរដូវក្តៅនេះក៏ដោយ។
បច្ចុប្បន្ន Barca មានកីឡាករឆ្នើមនៅក្នុងដៃដូចជា Memphis Depay, Eric Garcia, Luuk de Jong , Sergio Aguero, Ansu Fati និង Pedri ខណៈដែល Antoine Griezmann ត្រូវបានបញ្ជូនត្រលប់ទៅ Atletico Madrid វិញក្នុងតម្លៃ ៤០ លានផោន៕