លោក Laporta ចេញ​មុខ​បកស្រាយ​ រឿង​អនាគត​របស់ Messi

0

ថ្លែង​ក្នុង​វែ​ប​សាយ​ផ្ទាល់ ប្រធាន​ក្លិប​អ្នកមាន​បុណ្យ FC Barcelona លោក Joan Laporta បាន​ចេញ​មុខ​មក​បញ្ជាក់​អំពី​អនាគត​របស់​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi នៅ​ទឹកដី Camp Nou​។

ពិត​ណាស់ ខណៈ​ពេល​នេះ Messi នៅ​ជាកីឡាករ​ដែល​គ្មាន​ក្លិប បន្ទាប់​ពី​កុងត្រា​របស់​គេ​នៅ Barcelona បាន​អស់​សុពលភាព ​តាំងពី​ថ្ងៃ​ទី​៣០ ខែមិថុនា មក​ម្ល៉េះ ប៉ុន្តែរបាយការណ៍​មួយ​ចំនួន​បាន​ទម្លាយ​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៤​ឆ្នាំ​រូប​នេះ យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ហើយ នៅឡើយ​តែ​រង់ចាំ​ការ​ប្រកាស​ជា​ផ្លូវការ​តែ​ប៉ុណ្ណោះ​។

Laporta និយាយ​ថា “​ពួក​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ Messi បន្ត​លេង​នៅ Barcelona​។ គាត់​ចង់​បន្ត​លេង​នៅ​ទី​នេះ ហើយពួក​យើង​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​បាន​។ អ្វី​ៗ​គ្រប់​បែប​យ៉ាង​កំពុង​ដំណើរការ​បាន​យ៉ាង​រលូន​”៕