​មាន់​ខ្នាយ​មាស រកបានអ្នកជំនួសតំណែង Alderweireld ហើយ

0

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ក្លិប Atalanta ក្នុង​ការ​នាំ​យក​ខ្សែការពារ​កណ្ដាល Cristian Romero ក្នុង​តម្លៃ​ ៤៣​លាន​ផោន (​ឬ​ប្រហែល ៥៩​លាន​ដុល្លារ​) ។

កីឡាករ Romero បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​លេចធ្លោ​នា​រដូវ​កាល​មុន ឲ្យ​ក្រុម Atalanta និង​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​នៅ​ក្នុង​ព្រឹត្ដិការណ៍ Copa America នា​រដូវក្ដៅ​ថ្មី​ៗ​នេះ​។

ខ្សែការពារ​អា​ហ្ស​ង់​ទី​ន​វ័យ ២៣​ឆ្នាំ​រូប​នេះ បាន​ឈ្នះ​ពានរង្វាន់​ខ្សែការពារ​ល្អ​បំផុត​នៃ​ក្រប​ខណ្ឌ Serie A រដូវ​កាល ២០២០-២០២១ និង​ជាប់​ឈ្មោះ​ក្នុង​ឈុត ១១​នាក់ ដែល​ល្អ​បំផុត​ប្រចាំ​ព្រឹត្ដិការណ៍ Copa America ដែល​ក្រុម​អា​ហ្ស​ង់​ទី​ន​ជា​ម្ចាស់​ជើងឯក​នេះ​ផង​ដែរ​។

Romero នឹង​មក​ជំនួស​កន្លែង​របស់​កីឡាករ Toby Alderweireld ដែល​បាន​ចាកចេញ​ ទៅ​លេង​នៅ​ប្រទេស​កា​តា នា​រដូវក្ដៅ​នេះ​៕