ខ្សែបម្រើ Georginio Wijnaldum របស់ហង្សក្រហម នឹងចាកចេញក្រោយផុតថ្ងៃទី ៣០ មិថុនា ខាងមុខ ដោយឥតតម្លៃខ្លួន លើទីផ្សារដោះដូរ ដែលបណ្តាក្លឹបទាំងអស់ អាចយកគេបានដោយចរចាត្រឹមលក្ខខណ្ឌ តម្លៃពលកម្មមួយមុខគត់។
បើតាមការចុះផ្សាយរបស់អ្នកវិភាគ លើទីផ្សារដោះដូរលោក Fabrizio Romano បានបង្ហោះលើ Twitter នៅល្ងាចថ្ងៃអង្គារនេះថា Wijnaldum គេបានឈានដល់កិច្ចព្រមព្រៀង ទៅចូលរួមជាមួយ Barcelona ហើយ ដោយកុងត្រានៅទីនោះ គឺមានរយៈពេល ៣ឆ្នាំ ដែលដល់ខែ មិថុនា ឆ្នាំ ២០២៤។
ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះ បានបង្ហាញខ្លួនឲ្យ Liverpool ២៣៧ប្រកួត រកបាន ២២គ្រាប់ និង Assists ១៦ លើក៕