Arsenal នឹង​ខកខាន​ការ​ប្រកួត​នៅ​អឺរ៉ុប ​បើ​ទោះបីជាឈ្នះ​ Brighton ក៏​ដោយ​ (មានវីដេអូ)

0

ពិត​ណាស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​បញ្ចប់​រដូវ​កាល​ជាមួយនឹង​ជ័យជម្នះ ២-០ ទល់​នឹង​ក្រុម Seagulls និង​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី ៨ នៅ Premier League​។

ទោះជា​យ៉ាងណា Arsenal នឹង​មិន​ត្រូវ​លេង​នៅ​អឺរ៉ុប​នា​រដូវ​កាល​ក្រោយ​ឡើយ បើ​ទោះបីជា​ពួក​គេ​បាន​បញ្ចប់​យុទ្ធនាការ​របស់​ខ្លួន ជាមួយនឹង​ជ័យជម្នះ ២-០ ជាមួយ​ក្រុម Brighton ក៏​ដោយ​។

ប៉ុន្តែ​លទ្ធផល​នេះ វា​គ្រប់គ្រាន់​សម្រាប់​ការ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី ៨ ដោយ Tottenham នឹង​ទទួល​បាន​កៅអី​ទៅ​លេង​ក្នុង​ក្របខ័ណ្ឌ Europa Conference League នៅ​រដូវ​កាល​ក្រោយ​ដោយសារ​ភាព​ជោគជ័យ​របស់​ពួក​គេ ៤-២ នៅ Leicester City៕

សូមទស្សនាវីដេអូហាយឡាយ៖