ខ្សែប្រយុទ្ធ Aguero កាន់តែ​ខិត​ជិត​ផ្ទេរ​ទៅ FC Barcelona មែនទែន​ហើយ​ (មានវីដេអូ)

0

​ក្រោយ​បំបាក់ Everton យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៥-០ នៅ​កីឡដ្ឋាន Etihad លោក Pep Guardiola គ្រូ​ប​ង្វិ​ក​ក្លិប​មេឃ​ខៀវ Manchester City បាន​លើក​ឡើង​ក្រោយ​បិទ​រដូវ​កាល​ថា ខ្សែប្រយុទ្ធ Aguero ជិត​ផ្ទេរ​ទៅ​កាន់​ក្លិប​អេ​ស្ប៉ា​ញ FC Barcelona មែនទែន​ហើយ នៅ​ពេល​កិច្ចសន្យា​បាន​ផុត​សុពលភាព​នា​រដូវ​កាល​នេះ ហើយ​រូបគេ​នឹង​បាន​លេង​ជាមួយ Lionel Messi នៅ​ទីនោះ​ដែល​ធ្វើ​ឲ្យ​ក្លិប​អ្នកមាន​បុណ្យ​ខ្លាំង​ឡើង​វិញ​។​

​សូម​ជម្រាប​ថា ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ ៣២​ឆ្នាំ​រូប​នេះ​បាន​ស្ថិត​ក្រោម​ការ​បង្វឹក​របស់ Pep Gaudiola តាំងពី​ឆ្នាំ​២០១៥ មក ដែល​រូបគេ​រកបាន ២៦០​គ្រាប់​និង​លេង​បាន ៣៨៩​ប្រកួត ជួយ Man City ឈ្នះ​ជើងឯក Premier League បាន ៣​ដង​ផង​ដែរ​ក្នុង​ចំណោម ៤​រដូវ​កាល​ចុង​ក្រោយ​នេះ​៕

សូមទស្សនាវីដេអូហាយឡាយ៖

https://www.youtube.com/watch?v=IRQqkQsci6I