Liverpool គ្រោង​យក​ខ្សែបម្រើ​ម្នាក់​ពី​ Juventus ក្នុង​តម្លៃ ​១០​លាន​ផោន​

0

យោង​តាម The Sun បានឱ្យ​ដឹ​ថា ក្រុម​ហង្ស​ក្រហម Liverpool អាច​នាំ​យក​ខ្សែបម្រើ Aaron Ramsey ពីក្លិប​សេះបង្កង់ Juventus នៅ​រដូវក្តៅ​ខាង​មុខ​នេះ ក្នុង​តម្លៃ​ត្រឹមតែ ១០​លាន​ផោន (១៤ លាន​ដុល្លា​អា​មេ​រិ​ក​) តែ​ប៉ុណ្ណោះ​។

សូម​ជម្រាប​ថា អតីត​ខ្សែ​វែ​លន៍​វ័យ ៣០​ឆ្នាំ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal រូប​នេះ​បាន​មក​ចូលរួម​ជាមួយ​ក្រុម​សេះបង្កង់​នៅ​ឆ្នាំ ២០១៩ ដែល​មាន​តម្លៃ​ពលកម្ម ១២ ម៉ឺន​ផោន ឬ​ស្មើនឹង (១៧ ម៉ឺន​ដុល្លា​អា​មេ​រិ​ក​)​ក្នុង​មួ​យស​ប្តា​ហ៍​។

យ៉ាងណា​ក្តី Juventus បាន​កំណត់​តម្លៃ​ផ្ទេរ​ចេញ​ប្រមាណ​ជា ១៧ លាន​ផោន ឬ​ស្មើនឹង (២៥ លាន​ដុល្លា​អេ​មេ​រិ​ក​), ប៉ុន្តែ​ខាង Liverpool គឺ​បាន​យល់ព្រម​លើ​សំណើ ១០ លាន​ផោន ឬ ស្មើរ​នឹង (១៤ លាន​ដុល្លា​អា​មេ​រិ​ក​) តែ​ប៉ុណ្ណោះ​៕