Rio Ferdinand ថា តារាឆ្នើមរបស់ Chelsea ពិតជាដូច Dimitar Berbatov ណាស់!

0

អតីតខ្សែការពារឆ្នើម Man UTD លោក Rio Ferdinand យល់ឃើញថា ខ្សែបម្រើប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea កីឡាករ Kai Havertz មានភាពស្រដៀងគ្នាទៅនឹងអតីតមិត្តរួមក្រុមរបស់លោកកាលនៅ Manchester United លោក Dimitar Berbatov។

អតីតខ្សែការពារកណ្ដាលអង់គ្លេស Ferdinand យល់ឃើញថា ត្បិត Havertz ត្រូវការពេលវេលាដើម្បីសម្របខ្លួនក្នុងការលេងនៅ Premier League ក៏ដោយ ក៏កីឡាកររូបនេះនឹងក្លាយជាកីឡាករដ៏ឆ្នើមនៅពេលខាងមុខ។

Havetz បានផ្លាស់ពីក្លិប Bayer Leverkusen មកកាន់ក្លិប Chelsea ក្នុងតម្លៃខ្ទង់ ៧១លានផោន (ឬប្រមាណ ៩៩លានដុល្លារ) កាលពីរដូវក្ដៅឆ្នាំមុន។

យ៉ាងណាមិញ រូបគេទើបរកគ្រាប់បាល់បាន១គ្រាប់ប៉ុណ្ណោះតាំងពីមកស្នាក់នៅទឹកដី Stamford Bridge៕