អតីតខ្សែប្រយុទ្ធក្រុម Everton និង Manchester United រូបនេះបានបង្កើតនូវភាពជាដៃគូ ដ៏មានភាពលេចធ្លោមួយជាមួយ Lautaro Martinez។
Romelu Lukaku ក្លាយជាកីឡាករ Inter ដំបូងក្នុងរយៈពេល ៧១ ឆ្នាំដែលស៊ុតបញ្ចូលទីបាន ៤ ប្រកួតបន្តបន្ទាប់គ្នារបស់ក្រុម ខណៈដែលបានយកឈ្នះគូប្រជែងក្នុងទឹកដី ក្រោមលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យដើម្បីបន្តនាំមុខនៅកំពូលតារាង Serie A ។
Lukaku បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី ៣ របស់ Inter បន្ទាប់ពី Lautaro Martinez ម្នាក់ឯងរកបាន២គ្រាប់ សម្រាប់ក្រុមរបស់លោក Antonio Conte នៅឯ San Siro ។ ជ័យជម្នះនេះធ្វើឱ្យ Inter ទទួលបាន ៤ ពិន្ទុដាច់ពីលើក្រុម AC Milan នៅលើកំពូលតារាង៕
សូមទស្សនាវីដេអូហាយឡាយ៖