AC Milan ស៊ុតបាន២គ្រាប់ យកបាន៣ពិន្ទុងាយៗពី Benevento (Video)

0

កីឡាករ Sandro Tonali បានត្រឹមទទួលកាតក្រហមកាលពីប្រកួតយប់មិញ ប៉ុន្តែ AC Milan មិនបានធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមឡើយ ដោយអាចយកជ័យជំនះងាយៗ ទៅលើក្រុមម្ចាស់ផ្ទះ Benevento ក្នុងលទ្ធផល ២គ្រាប់ទល់នឹង០។

៣ពិន្ទដែលបានពីប្រកួតយប់មិញនេះ បានន័យថាបានជួយឲ្យ AC Milan អាចឡើងទៅកំពូលតារាង Serie A សាជាថ្មីជំនួសក្រុម Inter Milan មាន៣៧ពិន្ទុនាំមុខ Inter តែ១ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុម Roma មាន៦ពិន្ទុដាច់ពីលេខរៀងទី២។

២គ្រាប់ជ័យជំនះសម្រាប់ AC Milan ត្រូវបានស៊ុតបញ្ចូលទីដោយកីឡាករ Kessie នៅនាទីទី១៥ ជាបាល់ពិន័យ១១ម៉ែត្រ និង១គ្រាប់ចុងក្រោយដោយកីឡាករ Rafael Leao នៅនាទីទី៤៩៕

ប្រែសម្រួល៖ Lee

សូមទស្សនាវីដេអូហាយឡាយ៖