Suarez ធ្វើបានចុងម៉ោងជួយ AT Madrid យកបាន៣ពិន្ទុបន្ថែមទៀត (Video)

0

ជ័យជំនះប្រកួតទី ៤ជាប់គ្នារបស់ AT Madrid បានធ្វើឲ្យខ្លួនអាចមាន ២ពិន្ទុវ៉ាដាច់ Real Madrid ឡើងមកកាន់តំណែងលេខរៀងទី១ កំពូលតារាងអេស្បាញឡើងវិញ នៅសប្តាហ៍នេះ។

ជ័យជំនះលើក្រុម Deportivo Alaves ដែលមាននៅសល់គ្នាត្រឹមតែ ១០នាក់ទាំងប្រផិតប្រផោយ ត្រូវអរគុណទៅលើគ្រាប់បាល់ចុងម៉ោងមួយគ្រាប របស់កីឡាករខ្សែប្រយុទ្ធ Luis Suarez កាលពីយប់មិញនេះ។

AT Madrid នាំំមុខមុនតាំងតែពីនាទីទី ៤១ ដោយកីឡាករ Llorente ប៉ុន្តែលទ្ធផលនេះត្រូវបានរក្សាទុក រហូតមកដល់នាទីទី ៨៤ ទើប Alaves អាចតាមបានស្មើឡើងវិញ ហើយក៏បញ្ចប់ការប្រកួតទៅ ដោយគ្រាប់បាល់ចុងក្រោយរបស់ Suarez នៅនាទីទី៩០៕

ប្រែសម្រួល៖ Lee

សូមទស្សនាវីដេអូហាយឡាយ៖