កីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Wolves គឺកីឡាករ Cornor Coady នៅថ្ងៃនេះបានធ្វើការបដិសេធភ្លាមៗ អំពីលទ្ធភាពក្នុងការផ្ទេរទៅលេងជាមួយនឹងក្លឹបហង្សក្រហម Liverpool ក្នុងឱកាសទីផ្សារដោះដូរនាខែមករាខាងមុខ។
លោក Jamie Carragher ដែលបានធ្វើការសាកសួរ និងសំភាសផ្ទាល់ជាមួយនឹងកីឡាករខ្សែការពារកណ្តាលរូបនេះ ថាតើគាត់មានបំណងចង់ផ្ទេរមក Anfield ដែរឬទេដើម្បីជំនួសតំណែងរបស់ Van Dijk ដែលបច្ចុប្បន្ន នឹងត្រូវសម្រាកព្យាបាលរបួសរយៈពេលវែងនោះ។
Coady បានឆ្លើយតបវិញភ្លាមថា៖ខ្ញុំមិននឹកស្មានទេថាអ្នកបានដាក់សំណួរនេះមកខ្ញុំ។ ខ្ញុំមិនដែលបានគិតទាល់តែសោះ ចំពោះរឿងនេះ។ ខ្ញុំចូលចិត្តលេងបាល់ឲ្យក្លឹប Wolves ខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃ។មួយវិញទៀតយើងទើបតែយកឈ្នះ Leeds យប់មិញ៕
ប្រែសម្រួល៖ Lee