A​r​s​e​n​a​l នឹ​ង​ត្រូ​វ​ប៉ះ​ M​a​n​ C​i​t​y ក្នុ​ង​វ​គ្គ​៨​ក្រុ​ម​ចុ​ង​ក្រោ​យ

0

យប់មិញនេះ Arsenal បានយកឈ្នះក្រុម Liverpool ទាំងប្រផិតប្រផោយក្នុងការកាត់សេចក្តីបាល់ ១១ម៉ែត្រក្នុងពានរង្វាន់ Carabao Cup ដើម្បីអាចឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

តាមកាលវិភាគដែលបានរៀបចំរួចទៅហើយនោះ​ មានន័យថាក្រុមរបស់លោក Mikel Arteta នឹងត្រូវប្រកួតប៉ះជាមួយនឹងក្រុមរបស់លោក Pep Guardiola សាជាថ្មីគឺជាលើកទី៣ហើយ ដែលបុរសទាំង២រូបនេះ បានដឹកនាំក្រុមប្រកួតគ្នា។

គួរឲ្យដឹងដែរថា Arteta ធ្លាប់បានចំណាយពេលវេលា៣ឆ្នាំមកហើយ ក្នុងនាមជាគ្រូបង្វឹកជំនួយការរបស់លោក Pep នៅ Man City មុនពេលសម្រេចចិត្តចាកចេញកាលពីខែធ្នូកន្លងទៅ ហើយចាប់តាំងពីពេលនោះ គាត់បានដឹកនាំក្រុមទាំងពីរ ជួបគ្នា២ដងរួចមកហើយដែរ៕

ប្រែសម្រួល៖ Lee