ស្នងការខេត្តព្រះសីហនុ ព្រមានចាត់វិធានការក្ដៅ ចំពោះអ្នកប្រកបអាជីវកម្មទិញ លក់ឬបញ្ចាំម៉ូតូមិនប្រក្រតី

0

ភ្នំពេញ៖ ដើម្បីបង្ក្រាបនិងទប់ស្កាត់ អំពើចោរកម្មលួចម៉ូតូ នៅក្នុងខេត្ត លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការក្ដៅ ចំពោះអ្នកប្រកបអាជីវកម្មទិញ លក់ឬបញ្ចាំម៉ូតូទាំងឡាយណា ដែលរកឃើញភាពមិនប្រក្រតី។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ បានបញ្ជាក់ពីវិធានការមួយចំនួន ដើម្បីបង្ក្រាបនិងទប់ស្កាត់ អំពើចោរកម្មលួចម៉ូតូ នៅក្នុងខេត្តព្រះសីហនុ ក្នុងនោះលោកឧត្តមសេនីយ៌ ស្នងការ លើកឡើងពីវិធានការចាំបាច់ មួយចំនួនដូចខាងក្រោម ៖

+ទីមួយ. ពេលមានបាត់ម៉ូតូភ្លាម សូមម្ចាស់ម៉ូតូ រាយការណ៏បន្ទាន់ មកកាន់ សមត្ថកិច្ចដែលនៅជិតបំផុត ដោយបញ្ជាក់ពីភិនភាគម៉ូតូ មានស្លាកលេខ ពិសេសលេខតួ និងលេខម៉ាស៊ីន ដើម្បីសមត្ថកិច្ច អន្តរាគមន៌ស្ទាក់ចាប់។

+ទីពីរ.អ្នកប្រកបអាជីវកម្មទិញ លក់ឬបញ្ចាំ មុននឹងទទួលទិញឬទទួលបញ្ចាំ ដាច់ខាតត្រូវ សួររកកាតគ្រីម៉ូតូ និងឯកសារសម្គាល់ពាក់ពន្ធ័ ព្រមទាំថតចម្លង អត្តសញ្ញាណបណ្ណ័ អ្នកដែលយកមកលក់ឬបញ្ចាំ និងធ្វើលិខិតទិញ លក់ឬបញ្ចាំស្របច្បាប់។ ក្នុងករណីមិនអនុវត្តន៌ តាមវិធានការខាងលើ ហើយសមត្ថកិច្ចស្រាវជ្រាវ ទៅឃើញមានម៉ូតូណាមួយ ដែលគ្មានឯកសារត្រឹមត្រូវ បន្លំ ត្រូវបានចាត់ទុកថា ជាអំពើឃុបឃិត ទទួលផលចោរកម្ម និងទទួលទោស ទណ្ឌ័តាមច្បាប់។

+ទីបី.ពលរដ្ឋដែលមានម៉ូតូ សូមចូលរួមប្រុងប្រយត្ន័បន្ថែម ពេលទុកក្នុងផ្ទះឬឈប់ចតរយៈពេលខ្លី វែងនៅតាមទីសាធារណៈដូចជា ត្រូវចាក់សោរ កម៉ូតូផងនិងគួរបន្ថែមសោរ ពិសេសផ្សេងទៀត ដាក់នៅក្រោមជន្ទល់ម៉ូតូ ឬសោរច្រវាក់ចាក់ នៅនឹងកង់ម៉ូតូជាដើម ដើម្បីកាត់បន្ថយល្បឿន ក្នុងការលួចយកពីជនល្មើស។

លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ពន្យល់បន្ថែមថា ក្នុងករណីទទួលបានដំណឹងភ្លាមៗ មានភិនភាគច្បាស់លាស់ សមត្ថកិច្ចងាយស្រួលបង្ក្រាបនិងស្វែងរក ប៉ុន្តែប្រសិនបើដំណឹង ពីការបាត់មានរយៈពេលយូរ ច្រើនម៉ោង ការស្រាវជ្រាវនិងបង្ក្រាប ក៏ជួបការលំបាកខ្លះដែរ ដោយសារថាជនល្មើស មានពេលរត់គេច និងមានពេលយកម៉ូតូ ដែលលួចបាននោះទៅដោះ កែ ក្លែងបន្លំភិនភាគ។

ទោះជាយ៉ាងនេះក្តី លោក ជួន ណារិន្ទ បានថ្លែងបញ្ជាក់ថា ការបង្ក្រាបក្រុមជនល្មើសលួចម៉ូតូ នៅខេត្តព្រះសីហនុ ធ្វើបានជាបន្តបន្ទាប់ ហើយមានជនល្មើសច្រើននាក់ ហើយត្រូវបានបញ្ជូន ទៅផ្តន្ទាទោស និងមានម៉ូតូមួយចំនួន ក៏ត្រូវបានសមត្ថកិច្ចដកហូត បានពីក្រុមជនល្មើស ប្រគល់ជូនម្ចាស់ដើមវិញ។

សូមបញ្ជាក់ថា ក្រៅពីសមត្ថកិច្ចដែលនៅជិត ពលរដ្ឋអាចទូរសព្ទ័ ទៅនគរបាលក្រុង ស្រុក ដែលមានដូចខាងក្រោម៖
*ក្រុងព្រះសីហនុ -097 77 80 093
,097 29 99 996
*ស្រុក ព្រៃនប់ 097 77 80 094 ,
015 91 13 11
*ស្រុកស្ទឹងហាវ 097 77 80 095
,097 77 90 567
*ស្រុកកំពង់សីលា 097 77 80 096,
016 33 89 11
*ក្រុងកោះរ៉ុង 012 57 69 88,
088 85 96 988។