ភ្នំពេញ៖ ជនសង្ស័យចំនួន ៦១នាក់ (ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេស នៅថ្ងៃទី៣០ ខែសីហា ។ ក្នុងចំណោមជនសង្ស័យទាំង៦១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣២នាក់ និងប្រើប្រាស់ ២៩នាក់ ។
វត្ថុតាងដែលចាប់យក សរុបក្នុងថ្ងៃទី៣០ ខែសីហា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៩៦,២១ក្រាម និង៣កញ្ចប់តូច។
+លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាលជាតិ ១០អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១២នាក់ ចាប់យកIce ១,៨៩ក្រាម។ ២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ០,៧០ក្រាម។ ៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៤៦ក្រាម។ ៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៩៣ក្រាម។ ៥ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៧០ក្រាម។ ៦ / កំពត៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៥៩,៣៣ក្រាម។ ៧ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់។ ៨ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់។ ៩ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ១០ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ១កញ្ចប់តូច។
-កងរាជអាវុធហត្ថ ២អង្គភាព៖ ១ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៥,២០ក្រាម។ ២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច។