នៅ​ថ្ងៃ​១៥ សីហា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​២២​ករណី​​ ឃាត់ខ្លួន​ជនសង្ស័យ ​៤២​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៤២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប ​បទល្មើស​គ្រឿងញៀន​ចំនួន ២២​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​១៥ ខែសីហា​នេះ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ​៤២​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ២៣​នាក់ និង​ប្រើប្រាស់ ១៩​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​១៥ ខែសីហា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៧៣,២៣​ក្រាម និង​៥​កញ្ចប់​តូច ។​

+​លទ្ធផល​ខាងលើ ៧​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-​នគរបាល ៦​អង្គភាព​៖ ១ / មន្ទីរ​៖ ជួញដូរ ៩​ករណី ឃាត់ ១៣​នាក់ ប្រើប្រាស់ ៥​ករណី ឃាត់ ១៤​នាក់ ចាប់យក​Ice ២២,២០​ក្រាម​។​ ២ / បាត់ដំបង​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៦,៩១​ក្រាម​ ៣ / កំពង់ស្ពឺ​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ០,៥០​ក្រាម​។​ ៤ / កំពត​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ៨,១១​ក្រាម​។​ ៥ / ក្រចេះ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២​កញ្ចប់​តូច​។​ ៦ / សៀមរាប​៖ ប្រើប្រាស់ ១​ករណី ឃាត់ ៤​នាក់​។​

​-កងរាជអាវុធហត្ថ ៣​អង្គភាព៖​ ១ / បាត់ដំបង​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។​ ២ / កណ្ដាល​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៣៥,៥១​ក្រាម​។​ ៣ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៣​កញ្ចប់​តូច ៕