ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៣នាក់ (ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១៩ករណីទូទាំងប្រទេស នៅថ្ងៃទី១៤ ខែសីហា ។ ក្នុងចំណោមជនសង្ស័យទាំង ៤៣នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២០នាក់ និងប្រើប្រាស់ ២៣នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន(ice) = ១០,៦៩ក្រាម និង១៥កញ្ចប់តូច ។
+លទ្ធផលខាងលើ ៥អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៣អង្គភាព៖ ១ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។ ២ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៩,១០ក្រាម។ ៣ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៣៥ក្រាម។ ៤ / រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១៥នាក់ ចាប់យកIce ១៤កញ្ចប់តូច។
-កងរាជអាវុធហត្ថ ២អង្គភាព៖ ១ / មណ្ឌល់គីរី៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៤ក្រាម។ ២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច ៕