ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញមន្ទីរសម្ភារៈបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នូវតែបន្តចុះអនុវត្តន៍ការងារ ត្រួតពិនិត្យ រថយន្តបំពាក់ស្លាកលេខ ខេមរភូមិន្ទក្លែងក្លាយ ប័ណ្ណបើកបរខេមរភូមិន្ទ អាវុធជាតិផ្ទុះ និងវិទ្យុទាក់ទង នៅលើកំណាត់ផ្លូវជាតិលេខ4 សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (មុខវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល) ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម ធ្វើអនាម័យ បោសជូត សំអាតបរិវេណកន្លែងធ្វើការ រួសរាន់ងូតទឹក ស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។នៅពេលរសៀលកម្លាំង គ អន្តរាគមន៍ ក្នុងទីបញ្ជាការ បាននាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពល្អ កាយសម្បទារឹងមាំ និងចៀសពីជម្ងឺៗ ផងដែរ ។
ជាមួយគ្នានោះកម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសុខភាព ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ ដោយលាងសំអាតដៃនិងសាប៊ូ វាស់ស្ទង់កំដៅ ជាប្រចាំដើម្បី បង្កា ទប់ស្កាត់ ជំងឺឆ្លង covid- 19 និងបន្តចុះបាញ់ថ្នាំបង្កា សម្លាប់មេរោគ ក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួនពីរ គឺខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ ។
ជាពិសេសម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ៕