ភ្នំពេញ៖ ជនសង្ស័យចំនួន ៨១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣៥ករណីទូទាំងប្រទេស នៅថ្ងៃទី១៣ ខែសីហា ។ ក្នុងចំណោមជនសង្ស័យទាំង ៨១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៥២នាក់ និងប្រើប្រាស់ ២៩នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែសីហា រួមមាន៖ មេតំហ្វេតាមីន(ice) = ១៤៤,១៨ក្រាម និង៦១កញ្ចប់តូច និងអ៊ិចស្តាស៊ី=០,៧២ក្រាម ។
+លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ១១អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ៨ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ១៨នាក់ ចាប់យកIce ៨៤,១២ក្រាម និងអ៊ិចស្តាស៊ី ០,៧២ក្រាម។ ២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២,២១ក្រាម ។ ៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,១៨ក្រាម។ ៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១៦នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១២កញ្ចប់តូច។ ៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៤ក្រាម។ ៦ / កណ្ដាល៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៧ក្រាម។ ៧ / ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៨ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ៧ ចាប់ ៦នាក់ ចាប់យកIce ៤៧,៨០ក្រាម។ ៩ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១០កញ្ចប់តូច។ ១០ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៤៧ក្រាម។ ១១ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ៣៤កញ្ចប់តូច។
-កងរាជអាវុធហត្ថ ៣អង្គភាព៖ ១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,១៤ក្រាម។ ២ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៦ក្រាម។ ៣ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៥កញ្ចប់តូច ៕