ភ្នំពេញ៖ ជនសង្ស័យចំនួន ៦៤នាក់ (ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣៣ករណីទូទាំងប្រទេស នៅថ្ងៃទី១២ ខែសីហា ។ ក្នុងចំណោមជនសង្ស័យទាំង ៦៤នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៣៤នាក់ និងប្រើប្រាស់ ២៨នាក់ និងករណីដាំដុះ ២នាក់(ស្រី) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន(ice) = ២០៣,៣២ក្រាម និង១៥កញ្ចប់តូច ។
+លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ១២អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ៥ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៣នាក់ ចាប់យកIce ២៩១,៨៨ក្រាម។ ២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។ ៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ដាំដុះ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,១៩ក្រាម។ ៤ / កំពង់ចាម៖ ជួញដូរ ៣ករណី ឃាត់ ២នាក់ ចាប់យកIce ៦កញ្ចប់តូច។ ៥ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៨៩ក្រាម។ ៦ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៨០,៩៨ក្រាម។ ៧ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច។ ៨ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩៨,៨៨ក្រាម។ ៩ / រតនះគីរី៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៤,០៥ក្រាម។ ១០ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់។ ១១ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៥ក្រាម។ ១២ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ៣កញ្ចប់តូច។
-កងរាជអាវុធហត្ថ ២អង្គភាព៖ ១ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,៣១ក្រាម។ ២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៥កញ្ចប់តូច ៕