មន្រ្តីស៊ីម៉ាក់ បំផ្ទុះដើមឈើ ដើម្បីកម្ទេច គ្រាប់បែកចង្កោម នៅនឹងកន្លែង

0

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋ យកគ្រាប់បែកចង្កោម ទៅដាក់ក្នុងរន្ធឈើ ដើម្បីធានាសុវត្ថិភាពកូនចៅ តែដើម្បីធានាសុវត្ថិភាព ប្រជាពលរដ្ឋអ្នកជំនាញ មានតែបំផ្ទុះ ដើមឈើដើម្បី កម្ទេចគ្រាប់បែកចង្កោម នៅនឹងកន្លែង។

លោក ហេង រតនា បានសរសេរលើ គេហទំព័រហ្វេសប៊ុក នៅថ្ងៃនេះថា« ករណីយកគ្រាប់បែកចង្កោម យកទៅដាក់ក្នុងរន្ធដេីមឈេ ីដេីម្បីធានាសុវត្ថិភាពកូនចៅ និងប្រជាពលរដ្ឋ ខ្លាចប៉ះពាល់ តែដេីមឈេីដុះលូតលាស់គាបជាប់ ដេីម្បីធានាសុវត្ថិភាពអ្នកជំនាញ មានតែកំទេចនៅនឹងកន្លែង ពេលខ្លះអាចខ្ទេច ដេីមឈេីតែម្តង! សូមទោសខាងបរិស្ថាន មិនមែនកាប់ដេីមឈេីទេ បន្ទុះដេីមឈេីហ្នង»៕