ភ្នំពេញ ៖ នៅថ្ងៃទី០១ខែសីហា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញ ពី ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានបន្តចុះរុករកកាប់ និងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់ បានចំនួន០៨ទីតាំង បំផ្លាញអាងស្តុបទឹកចំនួន០៤ស្ថិតនៅចំណុចដុបបែកថ្លាងស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ១៥១៨ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕


