ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៩នាក់ (ស្រី៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៧ករណីទូទាំងប្រទេស នៅថ្ងៃទី២ ខែសីហា ។ ក្នុងចំណោមជនសង្ស័យទាំង ៤៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ២៨នាក់ និងប្រើប្រាស់ ២១នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែសីហា រួមមាន៖ មេតំហ្វេតាមីន(Ice) = ១៣៤៥,៤០ក្រាម និង២កញ្ចប់តូច, -កេតាមីន = ៨,៩៤ក្រាម។
+លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៖
-Police ៧អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ៦ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៩នាក់ ចាប់យកIce ៣១៧,១៦ក្រាម និងកេតាមីន ៨,៩៤ក្រាម។ ២ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់។ ៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៩៩១,៧៨ក្រាម។ ៤ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ២,១៣ក្រាម។ ៥ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១,២០ក្រាម។ ៦ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៩,២១ក្រាម។ ៧ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច។
-PM ៣អង្គភាព៖ ១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច។ ២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១៣,២៥ក្រាម។ ៣ / រតនះគីរី៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១០,៦៧ក្រាម ៕