ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៥នាក់ (ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២២ករណីទូទាំងប្រទេស នៅថ្ងៃទី៣១ ខែកក្កដា ។ ក្នុងចំណោមជនសង្ស័យទាំង ៤៥នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៣៨នាក់ និងប្រើប្រាស់ ៧នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៨៦,៥៤ក្រាម និង២៤កញ្ចប់តូច ។
+លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៧អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៨,០១ក្រាម។ ២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣៨,៤៨ក្រាម។ ៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១០នាក់ ចាប់យកIce ៧កញ្ចប់តូច។ ៤ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,១០ក្រាម។ ៥ / កណ្ដាល៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៦ / ពោធ៍សាត់៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។ ៧ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ១៣កញ្ចប់តូច។
-កងរាជអាវុធហត្ថ ៤អង្គភាព៖ ១ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២៣,៧៦ក្រាម។ ២ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច។ ៣ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៦,១៩ក្រាម។ ៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច ៕