ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៣នាក់ (ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែកក្កដា ។ ក្នុងចំណោមជនសង្ស័យទាំង ៤៣នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២៤នាក់ (ស្រី១នាក់) និងប្រើប្រាស់ ១៩នាក់ (ស្រី០នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ១៤២២,៥៣ក្រាម និង២៨កញ្ចប់តូច ។
+លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាលជាតិ ៧អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ១៤១០,៦៦ក្រាម ។ ២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ។ ៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១,៥២ក្រាម ។ ៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៥កញ្ចប់តូច ។ ៥ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣កញ្ចប់តូច ។ ៦ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៣,៤៤ក្រាម ។ ៧ / រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ១៦កញ្ចប់តូច ។
-កងរាជអាវុធហត្ថ ៦អង្គភាព៖ ១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៨ក្រាម ។ ២ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច ។ ៣ / រតនះគីរី៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ។ ៤ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥៥ក្រាម ។ ៥ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,២៤ក្រាម ។ ៦ / កែប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច ៕