តំបន់ការពារទេសភាព អាងត្រពាំងថ្ម ជាកន្លែងទេសចរណ៍ធម្មជាតិ និអភិរក្សសត្វកម្រនៅលើផែនដី (Video)

0

ភ្នំពេញ៖ ក្រុមការងារនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅក្នុងថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ បានចូលរួមជាមួយមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ សង្កេតនៅក្នុងតំបន់ ការពារទេសភាពអាងត្រពាំងថ្ម ប្រទះឃើញសត្វរនាលព័ណ៌ ប្រមាណ២៥០ក្បាល ត្រយ៉ងខ្លួនរលោង ប្រមាណ២៣ក្បាល ទុងប្រផេះ ប្រមាណ៥០ ក្បាល ត្រយ៉ងខ្លួនស ប្រមាណ១៥ ក្បាល។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃនេះបានបញ្ជាក់ថា តំបន់ការពារទេសភាពអាត្រពាំងថ្ម ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺជាទីកន្លែង ទេសចរណ៍ធម្មជាតិ ដ៏សំខាន់ជាងគេមួយ នៅកម្ពុជា ដែលសម្បូរដោយ សត្វស្លាបជាច្រើនប្រភេទ ដូចជាសត្វក្រៀល រនាលព័ណ៌ រនាលខ្យង ទុង ។ល។ កំពុងរស់នៅ និងទទួលបានការការពារ និងអភិរក្សដោយមន្ត្រី ឧទ្យានុរក្សនៃក្រសួងបរិស្ថាន។ នៅរដូវនេះ ហ្វូងសត្វស្លាប និងទេសភាពធម្មជាតិ កំពុងទាក់ទាញអ្នកទេសចរមកទស្សនាផងដែរ ៕