ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបន្ថយសក្តិលោកវរៈសេនីយ៍ឯក រុំ សុវិជ្ជា អតីតនាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មកនៅត្រឹមថ្នាក់ វរៈសេនីយ៍ ត្រី ។
សូមបញ្ជាក់ថា អតីត នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ លោក រុំ សុវិជ្ជា ដែលផឹកស្រាស្រវឹងជោគជាំ បើករថយន្តបុករនាំង បរិវេណរូបសំណាក លោកតាអាចារ្យលាក់ និងស្រែកជេរប្រមាថអភិបាលខេត្តកំពង់ធំ លោក សុខ លូ កាលពីយប់ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០២០ ត្រូវបាន ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វេីការដកហូតតួនាទី ពី នាយការិយាល័យ មកជាមន្ត្រី ៕