ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឯកភាពឲ្យ សាលារៀនថ្នាក់ឧត្ដមសិក្សា បើកដំណើរការមុនគេ នៅក្នុងខែសីហា ព្រោះថ្នាក់ឧត្ដមសិក្សាងាយស្រួលរៀបចំ និងអាចអនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ។
ក្នុងឱកាសអញ្ជើញ ចុះទៅពិនិត្យ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង នាថ្ងៃទី១៤ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យ គ្រឹះស្ថានឯកជន អាចរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន អាចប្រឡងបញ្ចប់ឆ្នាំក្នុងរយៈពេល ២ថ្ងៃ។