ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានថ្លែងថា ទោះបីត្រូវប្រឈមនឹងការលំបាក ខ្លាំងយ៉ាងណាក៏ដោយ ក៏វីរជនកម្ពុជា គ្មានទម្លាប់ទុកប្រទេស និងប្រជាជនចោលនោះដែរ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ កក្កដានេះសម្ដេច ទៀ បាញ់ បានមានប្រសាសន៍ថា វីរជនយើង បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីស្វែងរកសន្តិភាពជូនជាតិមាតុភូមិ និងបានបន្តរក្សាការពារសន្តិភាព ដែលយើងទទួលបានយ៉ាងលំបាក ដើម្បីភាពសុខសាន្ត របស់យើងទាំងអស់គ្នា ។
សម្ដេចពិជ័យសេនា បញ្ជាក់ថា «ពួកគាត់គ្មានទម្លាប់ទុកប្រទេស និងប្រជាជនចោល បើទោះជាត្រូវប្រឈមនឹង ការលំបាកខ្លាំងក្លាយ៉ាងណា ហើយតែងតែប្តេជ្ញា មិនឱ្យជនរួមជាតិយើងណាម្នាក់ ស្លាប់ដោយអត់បាយនោះឡើយ» ៕