ដំណឹងល្អ!គ្រួសារក្រីក្រ មានបញ្ហា អត្តសញ្ញាណកម្ម សូមទាក់ទងទៅកាន់លេខនេះ

0

ភ្នំពេញ៖ ក្រសួងផែនការ បានរៀបចំលេខទូរស័ព្ទ ចំនួន២ខ្សែ ដើម្បីរង់ចាំទទួលដោះស្រាយ ការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺ កូវីដ-១៩។

លេខទូរស័ព្ទ ចំនួន២ខ្សែដែល ក្រសួងផែនការរៀបចំ នាពេលនេះរួមមាន ៖ ០៩៥ ៣៦៣ ៦៨៨ /០១២ ៣៩១ ០១៦ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងផែនការ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា “ក្រសួងបានរៀបចំលេខទូរស័ព្ទ ចំនួន២ខ្សែ ដើម្បីរង់ចាំទទួល ដោះស្រាយ ការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេលនៃការរីករាល ដាលជំងឺ កូវីដ-១៩ ក្នុងករណីមានគ្រួសាក្រីក្រតាម រាជធានី-ខេត្ត បាត់ប័ណ្ណឬរហែកមិនអាចប្រើបាន ឬមិនអាចបើកប្រាក់ ឧបត្ថម្ភបាន»។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺ កូវីដ-១៩ ប្រមាណ៦០ម៉ឺនគ្រួសារ៕