ព្រលានយន្តហោះសៀមរាបអង្គរថ្មី នឹងសាងសង់រួចរាល់ នៅឆ្នាំ២០២៣ ដោយចំណាយអស់ជិត ៩០០លានដុល្លារ

0

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តជាតិអង្គរថ្មី ដែលវិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd (AIAI) ដែលជាការវិនិយោគ ដោយក្រុមហ៊ុនមកពីខេត្តយូណាន ប្រទេសចិន ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាយ៉ែក ស្រុកសូទ្រនិគម នៅលើផ្ទៃដី ១៧០០ហិកតា គ្រោងនឹងបញ្ចប់ការសាងសង់ ឲ្យរួចរាល់ជាស្ថាពរ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយចំណាយអស់ទឹកប្រាក់ចំនួន ៨៨០លានដុល្លារ ។

កាលពីព្រឹកថ្ងៃទី២៤ មិថុនានេះ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះហត្ថលេខា លើផែនការមេសាងសង់ចុងក្រោយ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។

សូមគួសបញ្ជាក់ថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ និងគ្រោងបញ្ចប់ការសាងសង់ ឲ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ខែ។

ចំពោះដំណើរការសាងសង់ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និត ជាមួយក្រុមការងារបច្ចេកទេស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹង ការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន ៕