ភ្នំពេញ៖ ជនសង្ស័យចំនួន ៤២នាក់ (ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៣ករណីទូទាំងប្រទេសនៅថ្ងៃទី២៣ មិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង ៤២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣០នាក់ និងប្រើប្រាស់ ១២នាក់ ។
វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី២៣ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន(ice) = ៣៥,០៤ក្រាម និង១៦កញ្ចប់, មេតំហ្វេតាមីន(wy)=២,៤៤ក្រាម និងកេតាមីន=៨៧,២៤ក្រាម ។
+លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៨អង្គភាព៖ ១ / មន្ទីរ៖ ជួញដួរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៨១ក្រាម។ ២ / បាត់ដំបង៖ ជួញដួរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៨៧ក្រាម។ ៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ២២,៩៨ក្រាម។ ៤ / កណ្ដាល៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៣ក្រាម។ ៥ / កោះកុង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៨៦ក្រាម និងWy ២,៤៤ក្រាម។ ៦ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។ ៧ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,៤៩ក្រាម។ ៨ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ១១កញ្ចប់តូច។
-កងរាជអាវុធហត្ថ ២អង្គភាព៖ ១ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកកេតាមីន ៨៧,២៤ក្រាម។ ២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣កញ្ចប់តូច ៕