ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៨នាក់ (ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេសនៅថ្ងៃទី២១ មិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង ៣៨នាក់ មានមុខសញ្ញាជួញដូរ គ្រឿងញៀនចំនួន៣៣នាក់ (ស្រី ៤នាក់) និងប្រើប្រាស់៥នាក់ (ស្រី១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែមិថុនា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ១៧០,៣៩ក្រាម និង៣២កញ្ចប់តូច។
+លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាលជាតិ ៤អង្គភាព៖ ១/បាត់ដំបង៖ ជួញដួរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,៦២ក្រាម។ ២/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១១កញ្ចប់តូច។ ៣/កំពង់ស្ពឺ៖ ជួញដួរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ២៦,២៤ក្រាម។ ៤/រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ២០កញ្ចប់តូច។
-កងរាជអាវុធហត្ថ ៤អង្គភាព៖ ១/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៣,៣៥ក្រាម។ ២/ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់។ ៣/តាកែវ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៣៦,១៨ក្រាម។ ៤/រាជធានីភ្នំពេញ ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច៕