អបអរផង! និស្សិតខ្មែរជាង ៤០នាក់ ដែលជាប់គាំងនៅឥណ្ឌូនេស៊ី បានដល់ស្រុកកំណើតវិញហើយ

0

ភ្នំពេញ៖ និស្សិតខ្មែរ ៤២រូប ដែលបានជាប់គាំង នៅប្រទេសឥណ្ឌូនេស៊ី ដោយសារការផ្អាកការហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងពេលរីករាលដាលជំងឺ COVID-19 នោះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាពហើយ ក្រោយមានកិច្ចអន្តរាគមន៍ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី។

បើតាមលិខិត ផ្ញើទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា និស្សិតទាំងនោះ បានមកដល់កម្ពុជាវិញ នៅវេលាម៉ោង ១៤៖០០រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ៕