ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានសេចក្តីជូនដំណឹងមួយ ស្តីពីការគិតថ្លៃសេវា ធ្វើតេស្តរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័កនិងការពិនិត្យ ព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរដ្ឋ សម្រាប់ជនបរទេសចូលមកប្រទេសកម្ពុជា។
យោងតាមសេចក្ដីជូនដំណេងបានឱ្យដឹងថា អនុលោមតាមអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងឆ្លើយតប ការឆ្លងរាលដាល អន្តរជាតិ នៃជំងឺនៅតាម ច្រកចេញចូល ស្មារតីនៃកិច្ចប្រជុំរបស់គណៈកម្មការ អន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូដ១៩ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ និងលិខិតលេខ ៨៨៩៨ សហវ ចុះថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកំណត់ថ្លៃសេវាពីអ្នកដំណើរជាជនបរទេសចូលមក ប្រទេសកម្ពុជា ក្នុងអំឡុងពេលអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការ ឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រសួងសុខាភិបាល មានកិត្តិយស សូមជម្រាប ជូនដំណឹង ដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងជនបរទេសដែលចូលមកប្រទេសកម្ពុជា ជ្រាបអំពីការគិតថ្លៃសេវា ពីជនបរទេសដែលចូលមកប្រទេសកម្ពុជា សម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ ការធ្វេីចត្តាឡីស័ក និងការពិនិត្យព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរដ្ឋដូចខាងក្រោម៖