ប្រាប់តៗគ្នាផង! បើឃើញរថយន្ដ Rolls-Royce និង Mercedes ពាក់ផ្លាកលេខ«នគរបាល 2-7715»សូមចុចទៅលេខ ១១៧

0

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋឃើញរថយន្ដ Rolls-Royce និង Mercedes ដែលពាក់ផ្លាក លេខ ក្លែងក្លាយ «នគរបាល 2-7715» ត្រូវរាយការណ៍ទៅលេខ១១៧ ដើម្បីឲ្យសមត្ថកិច្ច ចាត់វិធាន ការភ្លាមៗ ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋានន គរបាលរាជធានីភ្នំពេញ ចេញផ្សាយ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។

សូមរំលឹកថា នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Facebook បង្ហោះរថយន្ដ Rolls-Royce និង Mercedes ពាក់ផ្លាកលេខ នគរបាល 2-7715 ដូចគ្នា ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់បំភ្លឺជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមថា ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ទៀតថា ខណៈពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាប្រជាពលរដ្ឋបានឃើញ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន ឬ សូមទូរសព្ទមកលេខ ១១៧ ហៅចូលដោយឥតគិតថ្លៃ»៕