ភ្នំពេញ៖ ជនសង្ស័យចំនួន ៦១នាក់ (ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣៤ករណីទូទាំងប្រទេសនៅថ្ងៃទី៣ មិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង ៦១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៣៣នាក់ និងប្រើប្រាស់ ២៨នាក់ ។
វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី៣ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន(ice) = ៨២,៥១ក្រាម និង១០៨កញ្ចប់តូច និងកេតាមីន=៨គ្រាប់ ។
+លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ១០អង្គភាព៖ ១/បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ ចាប់យកIce ១,១៤ក្រាម។ ២/បាត់ដំបង៖ ប្រើប្រាស់ ៦ករណី ឃាត់ ៨នាក់។ ៣/កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៦៦ក្រាម។ ៤/កំពត៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៥៧,០៩ក្រាម។ ៥/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច។ ៦/កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៥ក្រាម និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៧/ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២៣កញ្ចប់តូច។ ៨/រតនះគីរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧កញ្ចប់តូច។ ៩/សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ១០/រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់ ចាប់យកIce ១៦កញ្ចប់តូច។
-កងរាជអាវុធហត្ថ ៤អង្គភាព៖ ១/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥២កញ្ចប់តូច និងកេតាមីន ៨គ្រាប់។ ២/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។ ៣/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ២២,៥៧ក្រាម។ ៤/រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច ៕