នាយករដ្ឋមន្ត្រី បញ្ជាឲ្យចាប់ខ្លួន អ្នកបំផុសបំផុលថា កម្ពុជាលែងចាយលុយ ១$ ២$ និង៥$ (Video)

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យចាប់ខ្លួនជនទាំងឡាយណា ដែលដេីរបំផុសបំផុលថា កម្ពុជាលែងចាយក្រដាសប្រាក់ ១$ ២$ និង៥$ ។

ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១ មិថុនានេះសម្ដេចតេជោ ក៏បានប្រាប់ឲ្យប្រជាពលរដ្ឋ រាយការទៅកាន់អាជ្ញាធរភ្លាមឯ ប្រសិនបើមានការប្ដូរប្រាក់ កាត់ទឹកខុសពីហាងឆេងនៅលើទីផ្សារ។

ជាមួយគ្នានោះ សម្ដចក៏បានបញ្ជាក់ជាថ្មី ផងដែរថា ក្រដាស់ប្រាក់១$ ២$និង ៥$ នៅតែអាចចាយវាយនៅលើទីផ្សារបានជាធម្មតាដដែល។