អាសូរណាស់! ស្លាប់ ២ នាក់ និងរបួសធ្ងន់ ម្នាក់ ដោយរថយន្តដឹកទឹកកកក្រឡាប់ សង្កត់លើ ម៉ូតូ

0

ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស ចំនួន ២ នាក់បានស្លាប់ និងម្នាក់ទៀត របួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកកក ក្រឡាប់សង្កត់លើ ម៉ូតូ កាលព្រឹកថ្ងៃ ទី ១ ខែមិថុនា ឆ្នាំ ២០២០ នៅ លើ កំណាត់ ផ្លូវជាតិ លេខ ៥ ក្រៅ ទីប្រជុំជន ត្រង់ចំណុច ស្រះ ដើមអំពិល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។នេះបើយោងតាមអគ្គស្នងការ ដ្ឋាននគរបាលជាតិ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ជនរងគ្រោះ អ្នកបើកបរម៉ូតូ ឈ្មោះ ផុន សា រួន ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅ ភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅ កន្លែងកើតហេតុ ) ចំណែកអ្នករួមដំណើរឈ្មោះ ប៊ុន សា រ៉ាត់ ភេទប្រុស អាយុ ៣១ ឆ្នាំ នៅ ភូមិជាមួយគ្នា ( ស្លាប់នៅ មន្ទីរពេទ្យ ) ។ ចំណែកអ្នកបើករថយន្ត ដឹកទឹកកក របួសធ្ងន់ បាក់ភ្លៅ ឆ្វេង ឈ្មោះ រឿ ន ឈុយ ភេទប្រុស អាយុ ២១ ឆ្នាំ នៅ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា នៅ មុនពេល កើតហេតុមាន រថយន្តដឹកទឹកកក ផ្លា កលេខ ប . មានជ័យ ៣A-១១៩០ បើកបរពីកើតទៅ លិច ក្នុងល្បឿនលឿន បានឡើងជែង រថយន្ត ១ គ្រឿង ផ្សេងទៀតពេល មានឧបសគ្គខាងមុខប្រឹង កាច់ចង្កូតទៅ ស្តាំ ដៃ ផ្លូវរបស់ខ្លួនវិញ ដោយលឿនពេកក៏បណ្តាលអោយ រថយន្តក្រឡាប់សង្កត់លើ ម៉ូតូដែលកំពុង ធ្វើ ដំណើរ ម៉ាកហុងដា ទ្រីមសេ ១២៥ ផ្លា កលេខ ប . មានជ័យ ១F-៩៣៣៧ ដែលកំពុងបើកបរពីលិចមក កើត ( ច្រាស់ទិស គ្នា ) បណ្តាលស្លាប់អ្នកបើកបរម៉ូតូ នៅ នឹងកន្លែង អ្នករួមដំណើរស្លាប់ពេល បញ្ជូនទៅ មន្ទីរពេទ្យ ចំណែកអ្នកបើ បររថយន្តដឹកទឹកកក របួសធ្ងន់បាក់ភ្លៅ បញ្ជូនទៅ ព្យាបាលនៅ មន្ទីពេទ្យផងដែរ ។

បច្ចុប្បន្នមធ្យោបាយ ពាក់ព័ន្ធយកមករក្សា ទុក នៅ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរងចាំដោះស្រាយ តាមនិតិវិធី ចំណែកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕