ត្រឹម១ខែ នគរបាលចរាចរណ៍ ៥នាក់ ត្រូវអស់តំណែង និងព្យួរការងារ ដោយសាររឿងមួយនេះ

0

ភ្នំពេញ៖ ក្នុងរយៈពេលពេញ ១ខែ ចាបពីថ្ងៃទី១-៣១ ឧសភា ឆ្នាំ២០២០ នៃយុទ្ធនាការរឹងបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានមន្ដ្រីនគរបាលចរាចរណ៍ចំនួន ៥នាក់ ត្រូវបានអស់តំណែង និងព្យួរការងារបណ្ដោះអាសន្ន ដោយសារល្មេីសវិន័យ ។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១ មិថុនានេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា «មកទល់ពេលនេះ រយៈពេលមួយខែ យើងបានដាក់ពិន័យនគរបាល៥នាក់ ទី១.នាយការិយាល័យចរាចរណ៍ខេត្តកំពង់ធំ ត្រូវបានដកតំណែង ព្យួរការងារ ទី២.ព្យួរការងារ អធិការរងស្រុកចន្ទ្រា ខេត្តស្វាយរៀង និងទី៣.ព្យួរការងារមន្ដ្រីនគរបាលចរាចរណ៍ រាជធានីភ្នំពេញ ៣នាក់»។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បន្ថែមថា ចំពោះការព្យួរការងារនេះ គឺទាល់តែមានការសម្រេចជាថ្មី ទើបឲ្យចូលបំពេញការងារវិញដូចធម្មតា ៕