សម្ដេចតេជោ៖ អ្នកពាក់ម៉ាស់ ការពារកូវីដ១៩ តិចជាងអ្នកគោរពច្បាប់ចរាចរណ៍

0

ភ្នំពេញ៖ ក្នុងដំណើរតាមរថយន្ដ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការកសាងផ្លូវ និងសមិទ្ធិផលផ្សេងទៀតក្នុងខេត្ត នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពិនិត្យឃើញថា ពលរដ្ឋភាគច្រើន គោរពច្បាប់ចរាចរណ៍ ច្រើនជាង អ្នកពាក់ម៉ាស់ ការពារកូវីដ១៩ ។

សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកយ៉ាងដូច្នេះថា «ដំណើរឆ្ពោះទៅកាន់ខេត្ត ព្រះសីហនុដើម្បីពិនិត្យមើលការកសាង ផ្លូវនិងសមិទ្ធិផលផ្សេងទៀតនៅក្នុងខេត្ត មួយនេះ។ ខ្ញុំអង្គុយខាងមុខជាមួយ អ្នកបើកបរពិនិត្យ ឃើញថាពលរដ្ឋ យើងភាគច្រើនគោរព ច្បាប់ចរាចរណ៍ តែក៏នៅមានបងប្អូនមួយ ចំនួនតូចជិះម៉ូតូ មិនពាក់មួកសុវត្ថិភាពដែរ ។ ចំណែកការពាក់ម៉ាស់ ការពារកូវីដ១៩ ពិនិត្យឃើញថាមាន ពាក់តិចតួចប៉ុណ្ណោះ» ៕