ភ្នំពេញ៖ ជនសង្ស័យចំនួន ៧៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣០ករណីទូទាំងប្រទេសនៅថ្ងៃទី២៩ ឧសភា ។ ក្នុងចំណោមជនសង្ស័យទាំង ៧៥នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៥៩នាក់ និងប្រើប្រាស់ ១៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែឧសភា រួមមាន ៖ មេតំហ្វេតាមីន(ice) = ២៨៩,៨២ក្រាម និង៤៣កញ្ចប់តូច, កេតាមីន=៥កញ្ចប់ និងអ៊ិចស្តាស៊ី=៦៩គ្រាប់ ។
+លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ១០អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៥ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៩,៣១ក្រាម។ ៣/បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ៩,៨៦ក្រាម។ ៤/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១១នាក់ ចាប់យកIce ០,៩៥ក្រាម។ ៥/កំពង់ស្ពឺ៖ ជួញដូរ ៤ករណី ឃាត់ ១០នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១២០,២៨ក្រាម។ ៦/កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ១៥៨,៥៣ក្រាម។ ៧/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់។ ៨/ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២០កញ្ចប់តូច។ ៩/ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ០,២៧ក្រាម។ ១០/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២៣កញ្ចប់តូច។
-កងរាជអាវុធហត្ថ ៣អង្គភាព៖ ១/កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ០,២៣ក្រាម។ ២/កំពត៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកកេតាមីន ៥កញ្ចប់តូច និងអ៊ិចស្តាស៊ី ៦៩គ្រាប់។ ៣/រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច ៕