ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទាន លោក លោកស្រី ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី របស់ ព្រះរាជាណាចក្រកម្ពុជា ចំនួន ៩រូប ប្រចាំបណ្តាប្រទេសជាមិត្តនានា ចូលក្រាបថ្វាយបង្គំលា នាព្រះមហាប្រាសាទខេមរិន្ទ មុននិងចាប់ផ្តើមបំពេញបេសកកម្មការងារ ដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ។ នេះបើយោងតាម Royal du Cambodge៕

