ភ្នំពេញ៖ ប៉ុស្តិ៍នគរបាល ការពារព្រំដែន ស្វាយចេក នៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២០ បានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋ ចំនួន៣៥នាក់ ដែលបម្រុងឆ្លងដែនចូល ទៅក្នុងទឹកដីថៃវិញ ដោយខុសច្បាប់ មកសួរនាំនិងអប់រំ។
សូមរំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងការជួញដូរមនុស្ស នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានជំរុញសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ តាមបណ្តាខេត្តមួយចំនួន ដែលជាប់ព្រំដែន ត្រូវធ្វើយ៉ាងណាខិតខំទប់ស្កាត់ឱ្យ បាននូវការលួចធ្វើដំណើរ ឆ្លងកាត់ព្រំដែន ។
យោងតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរ បាលការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំង ប៉ុស្តិ៍នគរបាល ការពារព្រំដែន ស្វាយចេក ចេញល្បាត ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន ក្នុងនោះបានពិនិត្យឃេីញ ប្រជាពលរដ្ឋដែលបម្រុង ឆ្លងដែនចូល ទៅក្នុងទឹកដីថៃវិញ ដោយខុសច្បាប់ចំនួន ៣៥ នាក់ស្រី១១នាក់។
ក្រោយពេលសាកសួរ ពីគោលបំណង រួចហេីយនគរបាលបានធ្វើការអប់រំណែនាំ និងបានធ្វេីកិច្ចសន្យា រួចបញ្ជូនពួកគាត់ ទៅគណ: បញ្ជាការឯកភាព រដ្ឋបាលស្រុកកំរៀង ដេីម្បីចាត់ការបន្ត៕