ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានឲ្យដឹងថា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបង្ក្រាបអំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យ បានចំនួន២២៩ នាក់ផងដែរ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ជាតិការងារប្រយុទ្ធប្រឆាំង អំពើ ជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់គណៈកម្មធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា «អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩/១៣៤ករណី កើន៣៥ករណី ស្មើនឹង២៦,១១% ឃាត់ខ្លួនជនសង្ស័យ បានចំនួន២២៩/២២៤នាក់(ស្រី៧២នាក់) ក្នុងនោះ ជនសង្ស័យជាអនីតិជន១១នាក់ និងជន បរទេស ចំនួន៤០នាក់ មាន៧សញ្ជាតិ រួមមាន ៖ អូស្រ្ដាលី២នាក់ រុស្ស៊ី១នាក់ អង់គ្លេស២នាក់ ថៃ១នាក់ ចិន២៩នាក់ អាមេរិក៤នាក់ និងឥណ្ឌា១នាក់។»
របារការណ៍ដ៏ដែល រៀបរាប់ថា សមត្ថកិច្ចបានធ្វើការ សង្គ្រោះជនរងគ្រោះបាន ចំនួន៤៥៦/២៣០នាក់ ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ១៤១នាក់ អាយុ១៥-១៧ឆ្នាំ៥៥នាក់ និងអាយុ១៨ឆ្នាំឡើង ២៦០នាក់ ។ ព្រមទាំង ប្រគល់មន្ទីរសង្គមកិច្ច ចំនួន១៦៥នាក់ និងប្រគល់ឲ្យគ្រួសារវិញជនរងគ្រោះ បានចំនួន២៩១ករណី៕