Home សង្គម ក្រសួងកសិកម្ម មិនឱ្យមានការនាំចូល ជង្គង់មាន់ និង គ្រឿងក្នុងពីប្រទេសជិតខាងឡើយ (Video)

ក្រសួងកសិកម្ម មិនឱ្យមានការនាំចូល ជង្គង់មាន់ និង គ្រឿងក្នុងពីប្រទេសជិតខាងឡើយ (Video)

0

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាថា ក្រសួងមិនបាន អនុញ្ញាតឱ្យ មានការនាំចូលជង្គង់មាន់ និងគ្រឿងក្នុងមាន់ពីប្រទេសជិតខាងនោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក តាន់ សុផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាព និងផលិតកម្មសត្វ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា កន្លងមកចំនួនមាន់មាន ការ ចុះថោកដោយសារចំនួនមាន់ចិញ្ចឹម មានការកើនឡើងច្រើននៅ ពេលទទួលបានផល។

លោកបានបន្តថា តាមគោលការណ៍អាស៊ាន ប្រទេសមួយមិន អាចមានសិទ្ធិបិទការនាំចូលនោះទេ ប៉ុន្តែនៅពេលប្រទេសណាមួយ មានការផ្គត់ផ្គង់គ្រប់ គ្រាន់ហើយយើងអាចកាត់បន្ថយ និងឈានដល់ការនាំចូលបាន ជាពិសេសនោះការផ្ដល់នូវ អនុសាសន៍របស់សម្តេចតេជោ គឺមិនចង់ឱ្យមានការនាំចូល ពីប្រទេសជិតខាងទេ។

លោកបានបញ្ជាក់ថា “យើងមិនអនុញ្ញាតឱ្យនាំចូលជង្គង់មាន់ ឬគ្រឿងក្នុងមាន់នោះទេ។ ករណីមាន ដោយសារខាងមន្ត្រីខាងអគ្គនាយកដ្ឋាន និងពេទ្យសត្វចាប់បានគេដុត ចោលតែម្តង ការធ្វើបែបនេះគឺការពារសុខភាព និងហានិភ័យដល់សារធារណៈ”។

លោកបានបន្ដថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគោរពតាមការណែ នាំពីប្រមុខ រាជរដ្ឋាភិបាល ដោយបានធ្វើការទប់ស្កាត់ការនាំចូលពីប្រទេសជិតខាង កាល ពីខែកុម្ភៈ ឆ្នាំ២០២០ ៕

Previous articleកងកម្លាំង មួកខៀវកម្ពុជា ៣រូបថ្មីទៀត បានឆ្លងវីរុស កូវីដ-១៩នៅប្រទេសម៉ាលី
Next articleក្រោយស្ងប់ស្ងាត់ អស់ជាច្រើនថ្ងៃ ស្រាប់តែថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ដែលទើបត្រឡប់មកពីហ្វីលីពីន