Home សង្គម មន្រ្តីក្រសួងកសិកម្ម៖ គ្មានឡើយការបើកឲ្យ នាំចូលជ្រូកពីវៀតណាម ក្នុងអំឡុងជំងឺកូវីដ១៩

មន្រ្តីក្រសួងកសិកម្ម៖ គ្មានឡើយការបើកឲ្យ នាំចូលជ្រូកពីវៀតណាម ក្នុងអំឡុងជំងឺកូវីដ១៩

0

ភ្នំពេញ៖ លោក តាន់ សុផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋាន សុខភាពនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានចេញមុខច្រានចោលចំពោះការលើកឡើងថា មានការបើកឲ្យនាំចូលជ្រូកពីវៀតណាម ក្នុងអំឡូងនៃការរីករាលដាល ជំងឺកូវីដ១៩។

មន្រ្តីជំនាញក្រសួងកសិកម្ម បានលើកឡើងបែបនេះបន្ទាប់ពីមានការលើកឡើងថា មានករណីនាំចូលសត្វជ្រូករស់ ពីប្រទេសវៀតណាម តាមច្រកព្រំដែន ចូលមកកម្ពុជាកាលពីពេលថ្មីៗនេះ។ 

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ការរឹតបន្តឹងការនាំចូលសត្វជ្រូករស់ ចូលមកកម្ពុជា”នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោកតាន់ សុផាន់ណារ៉ា បានថ្លែងបញ្ជាក់ថា “នៅពេលបច្ចុប្បន្នមិនមានការនាំចូលពី ប្រទេសវៀតណាមទេ”៕

Previous articleក្រសួងកសិកម្ម កំពុងធ្វើសន្និសីទសារព័ត៌មាន ឆ្លើយតបការនាំចូលជ្រូក មកកម្ពុជា
Next articleកងកម្លាំង មួកខៀវកម្ពុជា ៣រូបថ្មីទៀត បានឆ្លងវីរុស កូវីដ-១៩នៅប្រទេសម៉ាលី